មនុស្សជាច្រើន មិនសូវយកចិត្តទុកដាក់ចំពោះការទទួលទានទឹក នោះទេ លុះត្រាតែស្រេកខ្លាំងទើបរត់រក។ ប៉ុន្តែ អ្នកដឹងទេថា តើការទទួលទានទឹកនៅពេលណាទើបមានអត្ថប្រយោជន៍សម្រាប់សុខភាព? តាមពិតការទទួលទានទឹកពេលណាក៏ល្អដែរ តែការទទួលទានទឹក ដែលផ្តល់ប្រយោជន៍ខ្លាំងបំផុត គឺនៅពេលព្រឹកព្រលឹម បន្ទាប់ពីភ្ញាក់ពីគេង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យ នៃការទទួលទានទឹកមួយកែវ នៅពេលភ្ញាក់ពីគេង៖
ជួយលាងសម្អាតសរីរាង្គខាងក្នុង
ការផឹកទឹកមួយកែវនៅពេលភ្ញាក់ពីគេង អាចជួយលាងសម្អាតជាតិពុល និងកាកសំណល់អាហារនៅក្នុងក្រពះ ពោះវៀន បានយ៉ាងល្អ។ នេះហើយជាមូលហេតុមួយ ដែលអ្នកជំនាញ ផ្តល់ដំបូលន្មានឲ្យគ្រប់គ្នា ព្យាយាមទទួលទានទឹក ឲ្យបានទៀងទាត់នៅពេលព្រឹក។
ជួយសម្រកទម្ងន់
ក្រៅពីជួយកាត់បន្ថយភាពស្រេកឃ្លាន ជួយឲ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ ការទទួលទានទឹកនៅពេលព្រឹក ក៏អាចជួយសម្រកទម្ងន់ផងដែរ។ ទឹកអាចជួយកាត់បន្ថយភាពស្រេកឃ្លាន និងផ្តល់ថាមពលគ្រប់គ្រាន់ ដូច្នេះរាងកាយច្បាស់ជាស្រកទម្ងន់បានយ៉ាងងាយ។
កាត់បន្ថយបញ្ហាក្រហោយទ្រូង និងចាល់ជាតិអាស៊ីត
ការទទួលទានទឹកមួយកែវនៅពេលព្រឹកប្រលឹម ប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ហើយលែងជួយប្រទះបញ្ហាក្រហាយទ្រូង ពិបាកដកដង្ហើម និងច្រាលជាតិអាស៊ីតក្នុងក្រពះទៀតហើយ។
កាត់បន្ថយភាពចាស់
ប្រសិនបើរាងកាយខ្វះជាមួយទឹក ស្បែកនឹងចាប់ផ្តើមបាត់បង់ជាតិសំណើម មានបញ្ហាស្ងួត និងលេចស្នាមជ្រីជ្រួញយ៉ាងងាយ។ ក៏ប៉ុន្តែ ទម្លាប់ទទួលទានទឹកនៅពេលព្រឹក អាចជួយទប់ស្កាត់ដំណើរការភាពចាស់ និងរក្សាស្បែកឲ្យមានភាពស្រស់ស្អាតជានិច្ច។
រក្សាសក់ឲ្យភ្លឺរលោង
ការផ្គត់ផ្គងទឹក ដល់រាងកាយបានគ្រប់គ្រាន់ ជាពិសេសនៅពេលព្រឹកព្រលឹម មិនត្រឹមតែអាចរក្សាស្បែកឲ្យមានសុខភាពល្អនោះទេ សូម្បីតែសក់ក៏ប្រែក្លាយជាភ្លឺរលោង ហើយរឹងមាំដែរ។
ទប់ស្តាត់ហានិភ័យឆ្លងមេរោគលើផ្លូវបង្ហូរនោម
គ្រាន់តែទទួលទានទឹកមួយកែវ ក្នុងពេលព្រឹក គឺគ្រប់គ្រាន់ណាស់ទៅហើយ ដើម្បីទប់ស្តាត់ហានិភ័យនៃការឆ្លងមេរោគ លើផ្លូវបង្ហូរនោម ប្រសើរជាងការប្រើថ្នាំអង់ទីប៊ីយោទិកណាមួយទៅទៀត។
ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ការរក្សាទម្លាប់ទទួលទានទឹក ជារៀងរាល់ព្រឹក នៅពេលក្រោយពីគេង អាចជួយបង្កើនភាពស៊ាំនៃរាងកាយ។ ជាពិសេស អ្នកមិនសូវឈឺ និងបង្ការជំងឺគ្រុណផ្តាសាយ នារដូវរងា៕
ដកស្រង់ពី៖ soha
មតិយោបល់