ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ វង្ស ថាណាន់ ធ្វើខួប មានសាច់ញាតិតែម្នាក់មកចូលរួម

ក្នុងពិធីខួបកំណើតលើកដំបូងរបស់តារាចម្រៀង លោក វង្ស ថាណាន់ កាលពីថ្ងៃទី៥ មីនា នៅភោជនីយដ្ឋាន៥៧០ លោកអះអាងថាអត់មានសាច់ញាតិណាម្នាក់ចូលរួមនោះទេ ក្រៅពីក្មួយបង្កើតម្នាក់ ដែលលោកយកមកទំនុកបម្រុងនៅក្នុងផ្ទះជួលនៅភ្នំពេញជាមួយ។

ដូច្នេះហើយទើបបានជាស្នាមញញឹមរបស់តារាចម្រៀង ដែលមានប្រវត្តិត្រូវបានគ្រួសារបោះបង់តាំងពីតូច ឲ្យរស់ធំធាត់ក្នុងមណ្ឌលកុមារកំព្រារូបនេះ ហាក់បង្កប់នូវភាពតូចចិត្ត បើទោះជាលោកបានក្លាយជាតារាដែលមានឈ្មោះបោះសំឡេងម្នាក់ទៅហើយ។

លោក វង្ស ថាណាន់ បានថ្លែងក្នុងពិធីខួបកំណើតគម្រប់២៩ឆ្នាំនាយប់នោះថា ថ្វីដ្បិតថាក្រោយពីឳពុកម្ដាយបែកបាក់គ្នា លោកត្រូវបានគ្រួសារយកទៅដាក់មណ្ឌលហើយដូចបោះបង់ចោល ដោយមិនឡើងចុះមិនចុះពីបំភ្លេចលោកចោល ក៍លោកនៅតែស្កាត់តាមរកឳពុកម្ដាយ និងនៅតែមានទំនាក់ទំនងជាមួយបងៗ ដែលជាបងបង្កើតៗនោះផង។ លោកបានស្គាល់មុខម្ដាយតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក៏ត្រូម្ដាយលាចាកលោកចោល ខណ:ដែលឳពុករបស់លោកដែលមានគ្រួសារក្រោយ ហើយរស់នៅខេត្តព្រះវិហារសព្វថ្ងៃ ក៏នៅតែមិនមានទំនាក់ទំនងជាមួយលោក ដូចគ្នានឹងឳពុកកូនទូទៅឡើយ ដែលទំនងមកពីឳពុកលោកខ្មាស់រឿងបោះបង់លោកឲ្យរស់ដោយខ្លួនឯង ដោយគ្មានការទទួលខុសត្រូវ។

លោកថា មិនប្រកាន់ពីអតីតកាលរបស់អ្នកមានគុណនោះទេ ដោយលោកនៅតែខលសួរសុខទុក្ខ និងបានអញ្ជើញលោកឳពុកឲ្យមកចូលរួមពិធីខួបកំណើតលោកផង តែលទ្ធផលបានត្រឹមតែឳពុកសុំជូនពរពីចម្ងាយ ហើយឆ្លើយប្រាប់លោកថា ខ្វះខាតខ្លាំងណាស់ មិនអាចមកចូលរួមបានទេ។ ក្នុងនោះសូម្បីតែបងៗរបស់លោក ដែលលោកបានអញ្ជើញ ក៏សុំមិនមកចូលរួមដូចគ្នា ដោយបានត្រឹមថាជូនពរពីចម្ងាយ។ យ៉ាងណាមិញ លោកសារភាពថាទាំងឳពុក និងបងៗរបស់លោកទាំងអស់ សុទ្ធតែមានជីវភាពខ្វះខាតប៉ុណ្ណោះ ទើបក្នុងពិធីខួបកំណើតរបស់លោកគឺអ្នកទាំងអស់មិនបានចូលរួម។ លោកសម្ដែងការខកចិត្ត ដែលទាំងឳពុក និងបងបងរបស់លោក មិនបានបង្ហាញមុខ ក្នុងពេលដែលគ្រាកន្លងមក លោកក៏ខ្វះនូវភាពកក់ក្ដៅពីគ្រួសារទាំងមូលតាំងពីតូចនោះ។ លោកថា សាច់ញាតិដែលចូលរួមក្នុងពិធីខួបកំណើតលើកដំបូងនេះ មានតែក្មួយបង្កើតម្នាក់ប៉ុណ្ណោះ ដោយសារតែលោកបានយកក្មួយនោះមកចិញ្ចឹមឲ្យរៀនបានមួយរយ:មកហើយ។

ក្នុងពិធីខួបកំណើតនាយប់នោះ គេឃើញបេក្ខជន បេក្ខនារី ក្នុងកម្មវិធី Cambodian Idol ទាំងអ្នកប្រឡងធ្លាក់ទៅហើយ និងអ្នកស្ថិតក្នុងការប្រឡងជាច្រើនរូបបង្ហាញខ្លួន។ លោក វង្ស ថាណាន់ បញ្ជាក់ថា លោកក៏ត្រៀមបញ្ចេញបទថ្មី ជាប្រភេទ Original Song ដើម្បីវាយលុកទីផ្សារផងដែរ ដើម្បីវាយលុកទីផ្សារចម្រៀង ក្រោយពេលឡើងកូដជាងមុននាពេលនេះ។

មតិយោបល់