ត្បូងឃ្មុំៈ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅចំណុចតំបន់រ៉ែមាស ស្ថិតក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហិង្សាដោយចេតនា។
បង្កឡើងជនសង្ស័យ២នាក់ ទី១ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ឈ្មោះ សៀ ស្រ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើសកម្មភាពដោយប្រើនូវមែកត្របែកវាយទៅជនរងគ្រោះឈ្មោះ ជា ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មកស្នាក់នៅបណ្តោះអាសន្ននៅភូមិ.ឃុំកើតហេតុ បណ្តាលឲ្យរបួសដាច់ចំចិញ្ចើមស្តាំ និងម្រាមកូនដៃស្តាំ បណ្តាឲ្យរបួសស្រាល។
ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជាំតាម៉ៅ ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៨ ហើយកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យទាំង២ និងឃាត់ខ្លួនបាននៅវេលាម៉ោង ៣និង៣០នាទីរសៀល នៅចំណុចភូមិឃុំកើតហេតុខាងលើ បញ្ជូនទៅឲ្យជំនាញផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
បច្ចុប្បន្ន នគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
មតិយោបល់