ភ្នំពេញៈ កម្លាំងជំនាញខណ្ឌ សហការជាមួយបណ្តាប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៩កញ្ចប់តូច។
ការចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចកុដិលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជា លទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះ ប៊ុន រតន: ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅកុដិលេខ២ បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្សរៀនកូរ៉េ (រក្សាទុក) , ទី២ឈ្មោះ ប៊ុន ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅស្នាក់នៅកុដិលេខ២ បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរ រត់ម៉ូតូកង់បី(រក្សាទុក) ,ទី៣ឈ្មោះ ប៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅស្នាក់នៅកុដិលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្ស(រក្សាទុក) និងទី៤ឈ្មោះ ប៊ុន ចាន់ណារ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅស្នាក់នៅកុដិលេខ២បន្ទប់លេខ២ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ មុខរបរសិស្ស (រក្សាទុក)។
ចំពោះសម្ភារៈដកហូតមានក្រាម ពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន៩កញ្ចប់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់