សៀមរាបៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ប្រភពឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវសមត្ថកិច្ច បញ្ជូន ទៅតុលាការ ទី១. ឈ្មោះ យឿម យ ហៅខាវ ភេទ ប្រុស កើតនូវឆ្នាំ១៩៩៩ មុខរបរបុគ្គលិកលាងទ្បាន មានទីលំនូវភូមិស្រះស្រង់ ខាងជើង សង្កាត់ នគរធំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននូវថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ពីបទចាត់ចែង និងទី២. ឈ្មោះ វុន ដារ៉ា ហៅរៀង ភេទ ប្រុស កើតនូវឆ្នាំ១៩៩៦ មុខរបរដាក់សំបុត្រម៉ូតូ មានទីលំនូវភូមិស្រះស្រង់ ខាងជើង សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ពីបទជួញដូរ។
សមត្ថកិច្ច ដកហូតបានឧបករណ៍ប្រើប្រាស់ថ្នាំញៀន និងសំភារវេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់