ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាដូចរន្ទះ របួសធ្ងន់៣នាក់!

ប៉ៃលិន: កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកនឹងម៉ូតូ នៅចំណុចខកមូស ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់បៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់៣នាក់ និងខូចខាតម៉ូតូធ្ងន់ចំនួន២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីបើកបរម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខជិះគ្នា២នាក់ ទី១ឈ្មោះ ទេព ស្រីមុំ ភេទស្រី អាយុ៤៨ឆ្នាំ (របួសធ្ងន់) រស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងអ្នករួមដំណើរជាមួយម្នាក់ទៀត(របួសធ្ងន់)។ ចំណែកភាគីម្ខាងទៀតបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-7975 (របួសធ្ងន់) ។

ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ។ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងប៉ៃលិនដើម្បីរង់ចាំការដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត ៕

មតិយោបល់