ព័ត៌មានជាតិ

ចោរអស់ល័ក្ខ ឆក់ខ្សែកបានសម្រេច តែជិះម៉ូតូគេចខ្លួនមិនរួច

ភ្នំពេញ: ខណ:​នេះ កម្លាំង​នគរបាល​បឹងកេងកងទី១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ធ្វើការសកម្មភាពឆក់ខ្សែក​ពីស្ត្រីរងគ្រោះបាន​សម្រេច​ តែជិះម៉ូតូរត់គេខ្លួន​មិនរួច នៅ​ចំណុច​ផ្លូវលេខ៥១ កែងនិងផ្លូវលេខ៦៣ ក្នុងសង្កាត់​បឹងកេងកង​ទី​១ ខណ្ឌចម្ការមន។

ប្រភព​ឲ្យ​ដឹងថា ហេតុការណ៍​ខាង​លើ​នេះ បង្កឡើង​ដោយ​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​សេ១២៥ មួយ​គ្រឿង​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BS-7383 ធ្វើ​សកម្មភាព​ឆក់ខ្សែក​ពីស្ត្រីម្នាក់​បាន​សម្រេច តែជិះម៉ូតូគេចខ្លួនមិនរួច​ពីកម្លាំង​នគរបាល​ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

ប្រភព​បន្តថា ក្រោយ​ការឃាត់ខ្លួន កម្លាំងនគរបាល​ដកហូតវត្ថុតាង ខ្សែកមួយ​ខ្សែរបស់​ស្ត្រីរងគ្រោះ និង​ម៉ូតូរបស់​ជន​សង្ស័យ​មួយ​គ្រឿង​។

បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន បញ្ជូន​មកប៉ុស្តិ៍​នគរបាល​បឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់