ព័ត៌មានជាតិ

«អាចោរម្រាយ!» ចុះឡើង! សន្តិសុខរបស់​ក្រុមហ៊ុនMPA​យាមនៅ​ផែស្ងួត​តែង​ឡាយ ខឹង​គ្នា​រឿង​ចាក់​បាស់ បើកឆាកប្រយុទ្ធគ្នា!

ភ្នំពេញៈ បុគ្គលិកសន្តិសុខរបស់​ក្រុមហ៊ុន MPA​យាមនៅ​ផែស្ងួត​តែង​ឡាយ ខឹង​គ្នា​រឿង​ចាក់​បាស់ ​ឮ​សូរសម្លេងខ្លាំង​ពេក ​បែរជាវាយ​គ្នា​បែកក្បាល និង​បាក់ដៃ​ម្ខាង។

​ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥នាទីយប់​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​គោលដៅ​ក្នុង​ផែស្ងួត​តែង​ឡាយ ស្ថិត​នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះខាងលើ​មានឈ្មោះ ញ៉ឹ​ក ភា​រី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​សន្តិសុខយាម​ផែស្ងួត​តែង​ឡាយ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​បង្ក​ឈ្មោះ​នឹម ថេ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ យាម​នៅ​ផែស្ងួត​តែង​ឡាយ​ជាមួយ​គ្នា ស្នាក់​នៅផ្ទះ​ជួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ឃើញ​ជន​បង្ក​ខាងលើ​ចាក់​បាស់នៅ​កន្លែង​យាម​ក្នុង​ផែស្ងួត​តេ​ង​ឡាយ ​ឮ​សម្លេង​ខ្លាំង​រំខាន​ពេក ​បន្ទាប់​មក​គាត់​បាន​ទៅ​ឃាត់​ថា កុំ​ចាក់​ឮ​ពេក​បើក​ស្តាប់​តែ​គ្នា​ឯង​នឹង​ទៅ​បាន​ហើយ ។ ខណៈ​ជន​រង​គ្រោះ​ទៅ​ឃាត់​ជន​បង្ក​ខាងលើ​បាន​ជេ​ជន​រង​គ្រោះ​ថា «​ម៉េច​អាចោរ​ម្រា​យ អញ​ចាក់​តែ​អញ​តើ!​» ហើយ​នៅ​ពេល​នោះ​ដែរ​ជន​រង​គ្រោះ​បាន​ជេ​តបទៅ​វិញ​ថា «​ឯង​ក៏​ឈ្លើយ​ម៉េ​ស​អាចោរ​ម្រា​យ​» ស្រាប់តែ​ជន​បង្ក​បាន​ស្ទុះ​ទៅ​យក​បំពង់​ទីប​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៧​បំពង់​ទីប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល និង​បាក់ដៃ​ខាងឆ្វេង​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរសព្ទ​ប្តឹង​សមត្ថកិច្ចឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នាំ​ជន​បង្ក​ខាងលើ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង​ហើយ​ជន​រង​គ្រោះ​ទាមទារ​សំណង​​ចំនួន​៣​ពាន់​ដុល្លារ ​តែ​ជន​បង្ក​អត់​មាន​លុយ​សង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធីច្បាប់ ៕

មតិយោបល់