ព័ត៌មានកីឡា

Alaba ជាសមរភូមិក្តៅរវាងយក្សអេស្ប៉ាញទាំងពីរ

កីឡាករដ៍ឆ្នើមរបស់ក្រុម Bayern Munich គឺកីឡាករ David Alaba កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមយក្សអេស្ប៉ាញ​ទាំងពីរ ពោលគឺ Real Madrid និង Barcelona ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុម Real Madrid និងក្រុម Barcelona កំពុងតែប្រជែងគ្នា ចង់បានកីឡាករ អូទ្រីស David Alaba ពីក្រុម Bayern Munich ។ ប្រភពខាងលើដដែលបានឲ្យដឹង​ទៀត​ថា ក្រុមយក្សអេស្ប៉ាញទាំង២ នេះ បានត្រៀមរួចហើយ ដើម្បីទិញយក Alaba ខណ:ក្រុម Barcelona បានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការ​នាំយក Alaba ឲ្យបាននៅរដូវកាលក្រោយ ស្របពេលដែលក្រុម Real Madrid វិញ ក៍មានគោលដៅមិនចាញ់ Barcelona ដែរ។ យ៉ាងណាវិញ David Alaba នៅមិនទាន់លេចធ្លាយពត៌មានផ្ទាល់ ថារូបគេចង់ផ្លាស់មកកាន់ក្រុមណាឡើយ ខណ:ការលេងឲ្យក្រុម Bayern Munich ជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើឲ្យ​ Alaba ចាក់ឬសជាកីឡាករយ៉ាងសំខាន់នៅអាឡឺម៉ង់។

ដូច្នេះហើយ នៅរដូវក្តៅខាងមុខនេះ ក្រុមអធិរាជស Real Madrid និងក្រុមអ្នកមានបុណ្យ Barcelona នឹងបង្កើតសមរភូមិមួយក្នុងការប្រជែងទិញ David Alaba ពីក្រុម ជើងឯកអាឡឺម៉ង់ Bayern Munich ។

មតិយោបល់