ព័ត៌មានជាតិ

រថយន្តដឹកដី ពន្លះម៉ូតូWave ឆ្លាម ស្លាប់ម្នាក់របួសធ្ងន់២នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តដឹកដី បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យយុវជន៣នាក់ ស្លាប់និងរបួស កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ខាងមុខមន្ទីររ៉ែ​និងថាមពល​ឃ្លាំងលើ ភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់នេះ កើតឡើងខណ:ដែលរថយន្តបែនដឹកដី​ ពណ៌ខៀវ​ គ្មានស្លាកលេខ បានបុកជាមួយម៉ូតូម៉ាក​ Wave ឆ្លាម​ ពណ៌ខៀវ​ គ្មានស្លាកលេខ​ កំពុងជិះដោយយុវជនម្នាក់៣នាក់ ក្នុងទិសដៅផ្ទុយគ្នា​ បណ្តាលដួលបោកទៅលើដងផ្លូវ ធ្វើឲ្យយុវជនម្នាក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដូចគ្នា។

បច្ចុប្បន្នវត្ថុតាង ត្រវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត​ ៕

មតិយោបល់