កូរ៉េៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានផ្តល់ការលើកទឹកចិត្ត ចំពោះកិច្ចផ្តួចផ្តើមរបស់កូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ទំនាក់ទំនង ដោយសន្តិវិធីជាមួយកូរ៉េខាងជើង ខណៈប្រទេសរុស្ស៊ី ក៏បានបង្ហាញនូវការគាំទ្រផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
កាលពីសប្តាហ៍មុន ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong បានថ្លែងប្រាប់ក្រុមមន្រ្តីនៅទីក្រុងប៉េកាំង និងមូស្គូ អំពីការទទួលភាពជោគជ័យដ៏ធំធេង នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង កូរ៉េខាងត្បូង និងអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស៊ី បានប្រលូយនូវពាក្យមួយឃ្លាថា «នៅពេលទឹកកករលាយនានិទាឃរដូវ នោះផ្កាក៏នឹងរីកទ្បើងផងដែរ ដែលន័យនេះ លោកចង់សំដៅទៅស្ថានការណ៍ នៅលើឧបទ្វីបកូរ៉េ រួមទាំងការសម្តែងនូវឆន្ទៈរបស់លោក ក្នុងការគាំទ្រដល់ស្ថានភាព នាពេលបច្ចុប្បន្ន រវាងប្រទេសកូរ៉េទាំងពីរ។
ដោយទ្បែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់គណៈប្រតិភូកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Chung ថា លោកនឹងបើកចំហចំពោះចរចា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ ជាមួយអាមេរិក ដោយនឹងអនុញ្ញាតឲ្យមានការជួបប្រជុំកំពូលមួយ រវាងប្រធានាធិបតីអាមេរិកលោក ត្រាំ និងលោក គីម ដែលគេរំពឹងថា នឹងកើតមានឡើងនៅខែឧសភាខាងមុខ៕
មតិយោបល់