ព័ត៌មានជាតិ

លួចម៉ូតូគេបានម្រេច បម្រុងយកទៅលក់ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវកម្លាំងនរគបាលប៉ុស្តិ៍​​ឃាត់ខ្លួនជាក់ស្តែង បន្ទាប់ពីលួចកាច់កម៉ូតូ មកផ្លាស់ប្តូរផ្លាកលេខបានហើយនៅចំណុចបឹងកក់
ផ្ទះលេខ៦២​ ផ្លូវលេខ៧០​ ក្រុម២៥៦​ កាល​ពី​វេលាម៉ោង៩៖៤០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នរគបាលប៉ុស្តិ៍​ស្រះចកបានប្រាប់ឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ​ ធឿន​ ម៉េងលុន​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​សន្តិសុខ​ក្រុមហ៊ុម​ GSS ស្នាក់នៅចំណុច​ផ្ទះជួល​ ផ្លូវលំ ក្រុម៥​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ជាម្ចាស់​ ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ សេរី​២០១៣​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BT-2140 បានទុកម៉ូតូនៅខាងមុខបន្ទប់ជួល បន្ទាប់ត្រឡប់ពីធ្វើការងារវេនយប់ដែលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក រហូតដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមាននរគបាលទៅគោះទ្វារប្រាប់ថា ម៉ូតូត្រូវបានគេលួចយកទៅបាត់ហើយ។

នរគបាលបន្តទៀតថា ជនសង្ស័យឈ្មោះ​ ញ៉ែម​ សុភារ៉ា​ ហៅអារស់ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ៦២​ ផ្លូវលេខ៧០​ ក្រុម២៥៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណើតនៅ​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ បានធ្វើសកម្មភាពលួចកម៉ូតូនៅចំណុច​ផ្ទះជួល​ ផ្លូវលំ ក្រុម៥​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ បានសម្រេចក៏យកម៉ូតូមកដោះផ្លាកលេខបម្រុងយកទៅលក់បញ្ចាំត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ស្រះចកប្រទះឃើញ និងឃាត់ខ្លួនរួមទាំងវត្ថុតាងជាក់ស្តែងតែម្តង។

លោកនាយប៉ុស្តិ៍​ស្រះចកបានបញ្ជាក់ថា មុខឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ​របស់មូលដ្ឋាន ឃើញជនសង្ស័យបានយកម៉ូតូ និងដោះស្លាកលេខបានតេទូស័ព្ទ​ប្រាប់នាយប៉ុស្តិ៍​តែម្តង។

បច្ចុប្បន្ន ម៉ូតូបានប្រគល់ជូនម្ចាស់វិញ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍​នរគបាលស្រះចក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-07-29_14-33-45

photo_2016-07-29_14-33-46

photo_2016-07-29_14-33-47

photo_2016-07-29_14-33-48 (2)

photo_2016-07-29_14-33-48

photo_2016-07-29_14-33-49 (2)

photo_2016-07-29_14-33-49

photo_2016-07-29_14-33-50

photo_2016-07-29_14-33-51 (2)

photo_2016-07-29_14-33-51

photo_2016-07-29_14-33-52

photo_2016-07-29_14-33-44

មតិយោបល់