ព័ត៌មានជាតិ

កងរាជអាវុធហត្ថក្រុងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធរឿងគ្រឿងញៀន!

ភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ គង់ ប្រូសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ លក់ដូរគ្រឿងញៀន ទីលំនៅមិនពិតប្រាកដ និងទី២ឈ្មោះ ស្រួន ថារិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរគ្រឿងញៀន ទីលំនៅមិនពិតប្រាកដ។

គួររំលឹកថា កម្លាំងកងរាជអាវុធ ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ខាងលើ កាលពីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតបាន៖
-គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន ០១ កញ្ចប់ ធំ
-ម៉ូតូម៉ាក SUZUKI LET ចំនួន ០១គ្រឿង
-ទូរសព្ទដៃ Nចុចពិល ចំនួន ០២គ្រឿង
-កាបូបលុយ ចំនួន ០២
-និងលុយខ្មែរ មួយចំនួនទៀត៕

មតិយោបល់