កំពង់ស្ពឺៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់តែម្នាក់ឯង ក្រោយពីបានជិះម៉ូតូដួលស្លាប់ ដោយគ្មាននរណាម្នាក់បានដឹង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣៦នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សាកសពជនរងគ្រោះមានឈ្មោះ សៅ សុំ អាយុ៣៣ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិកើតហេតុខាងលើ បានដេកស្លាប់នៅខាងលិចផ្ទះ២០០ម៉ែត្រ។
ហើយបើតាមការពិនិត្យសាកសព មានស្លាកស្នាមកោសរលាត់កែងដៃឆ្វេង និងខ្នងជើងឆ្វេងដែលជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។ ក្នុងនោះបើតាមការបញ្ជាក់ពីសាច់ញាតិសាកសពបានឲ្យដឹងថា មុនពេលស្លាប់ជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ ហើយជាមនុស្សមិនសូវមានក្រុមគ្រួសារយកចិត្តទុកដាក់ (ជាបុរសពោះម៉ាយ) ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់