បន្ទាប់ពីការជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមស្នាដៃក្រុម Barcelona ក្រុមតោខៀវ Chelsea កំពុងតែប្រឈមជាមួយនឹងការបាត់បង់កីឡាករល្អបន្តទៀត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard គម្រាមចាកចេញពី Stamford Bridge ប្រសិនបើក្រុមតោខៀវ Chelsea មិនអាចឈរក្នុងតំណែងក្រុមកំពូលតារាងទាំង៤ ក្រោយបញ្ចប់រដូវកាលនេះ។ ការនិយាយបែបនេះ បានទម្លាយឲ្យដឹងក្រោយក្រុម Chelsea បានជ្រុះចេញ ពី Champion League ក្រោមស្នាដៃក្រុម Barcelona ជាហេតុធ្វើឲ្យក្លិប ត្រូវតែពង្រឹងបន្ថែមទៀត។
Hazard ហាក់ដូចជាចង់ចាកចេញ ពី Chelsea មែនទែនហើយ ព្រោះថាកីឡាកររូបនេះ មានក្លុបធំៗចំនួន២ ដែលកំពុងចង់បានរូបគេ រួមមានក្រុមអធិរាជស Real Madrid និងក្រុមសេដ្ឋីបារាំង Paris Saint Gemain ។ យ៉ាងណាវិញ នាពេលកន្លងមក Hazard បានបដិសេធ ក្នុងការចាកចេញពី Chelsea ក៍ប៉ុន្តែ នៅពេលនេះវិញ មិនដូចមុនឡើយ Hazard បានគម្រាមចាកចេញ ប្រសិនបើ Chelsea មិនអាចរកតំណែង Champion League រដូវកាលក្រោយបានទេនោះ។
ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ គម្លាតពិន្ទុ រវាងក្រុម Liverpool, Chelsea និង Tottenham មិនខុសគ្នាប៉ុន្មានឡើយ ដែលរវាងក្រុមទាំង៣នេះ អាចមានក្រុមមួយដែលរបូត Champion League ដូច្នេះហើយ តម្រូវឲ្យក្រុមទាំង៣ ត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។
មតិយោបល់