ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយ លើទីផ្សារ យើងបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារនិងនំបាញ់ឌុក ដើម្បីរកសារធាតុគីមីហាមឃាត់។
ជាលទ្ធផលបានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទម្ងន់១,៤ kg ត្រូវបានដកហូតកម្ទេចចោលនៅនឹងកន្លែង និងធ្វើសន្យាបញ្ចប់ការទទួលលក់ រហូតដល់ធ្វើការកែប្រែគុណភាព ហើយព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករនិងអ្នកប្រើប្រាស់អោយកយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធិ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។
មតិយោបល់