ព័ត៌មានជាតិ

រថយន្តនិងម៉ូតូសរុបចំនួន៣គ្រឿង​ បុកបន្តកន្ទុយគ្នា របួសធ្ងន់២នាក់នៅខេត្តព្រះសីហនុ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿង បានបុកបន្តកន្ទុយគ្នា រហូតបណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែលជា៨យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចម្តុំកែងរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំណែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់