មណ្ឌលគិរីៈ នៅវេលាម៉ោង ១១និង៤៧នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិ៧៦ ចំណុចស្ពានអូររមីស ចន្លោះគីឡូម៉ែត្រលេខ ១១៨និង១១៩ ស្ថិតភូមិពូតាំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តវេអងក្រឡាប់ដោយខ្លួនឯង។
មូលហេតុ៖ ផ្លូវកោងហើយចុះចំណោតបើកលឿន។
១/អ្នកបើករថយន្តរត់គេចខ្លួនបាត់។
រថយន្តវេអង ក្បាលពណ៌ទឹកបិចស្លាកលេខ 3A9168 កន្ទុយស្លាកលេខ ព្រះសីហនុ 4A3331។
បច្ចុប្បន្នរថយន្តកម្លាំងកំពុងឲ្យម្ចាស់រករថយន្តស្ទូចយរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕



មតិយោបល់