ព័ត៌មានជាតិ

រវល់តែសង្ហារភ្លេចខ្លួន មានអីបុកខ្ទេច!

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ រួមដំណើរស្រ្តីម្នាក់ទៀត បើករថយន្តរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ពីកង់ រថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនមានអ្នកណារងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ មន្ទីរសម្រាកព្យាបាល និងសម្ភព អរុណរះ តាមបណ្តោយផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6138 បើកបរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ពីកង់រថយន្តបង្កខ្ទេចមួយកំណាត់មុខនិងនៅកាត់ទទឹងផ្លូវទៅមុកលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នកណារងបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់