ព័ត៌មានជាតិ

David Moyes នឹង​បន្តកុងត្រា​ឲ្យ David de Gea ក្នុងពេលឆាប់ៗ

អង់គ្លេស៖អ្នកចាត់ការទូទៅរបស់បិសាចក្រហម David Moyes បាន​ឲ្យដឹងថា ​គាត់នឹង​ក្រាញននៀល ជាមួយនឹង​អ្នកចាំទី David de Gea ឲ្យបន្តកុងត្រាថ្មីក្នុងពេលឆាប់ៗ​ខាងមុខនេះ ។​
អ្នកចាំទី​សញ្ជាតិអេស្ប៉ាញ រូបនេះ បាន​​ធ្វើ​ឲ្យអាជីពរបស់ខ្លួន ​ល្អបំផុត នៅលើ ទឹកដី Old Trafford ហើយក៏បានក្លាយជាអ្នកចាំទីល្អបំផុត ​នៅក្នុងក្របខណ្ឌ Premier League ។​
David de Gea ក៏បានរួមចំឡែក ជួយ​ឲ្យ ក្លិប បិសាចក្រហមឡើងទៅកាន់ UEFA Champions League ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ដោយ​បំបាក់ក្លិប Olympiakos ៣-០ ដោយសរុប​ជួបទាំងពីជើង គឺ ៣-២ ។​

David Moyes បាននិយាយថា ” David de Gea គឺជាអ្នកចាំទីដ៏ក្មេងវ័យ និងមានសមត្ថភាពបំផុត យើងនឹងបន្ត ធ្វើកុងត្រា​បន្ថែមទៀត​ ទៅតាមលទ្ធភាពដែលអាច​ធ្វើបាន ” ។​
សូមបញ្ជាក់ផងដែរថា កីឡាករ David de Gea វ័យ ២៣ ឆ្នាំ បានចូលមកលេងឲ្យក្លិបបិសាចក្រហម នៅឆ្នាំ ២០១១ ខណៈដែល ផ្ទេរពី ក្លិប Atlético Madrid ៕​
football-club-soccer-premier-league-english-soccer-league-english-soccer-club_3061482
ទស្សនាវីដេអូជំនាញចាំទីរបស់ David de Gea ៖

មតិយោបល់