ព័ត៌មានកីឡា

Aubameyang និង Hamsik បានបញ្ជាក់ថានឹងចូលរួមក្នុងព្រឹត្តិការណ៍ King’s Cup ឆ្នាំ 2018

នៅក្នុងការប្រកួតពានរង្វាន់ King Cup ឆ្នាំនេះ ម្ចាស់ផ្ទះថៃ នឹងជួបជម្រើសជាតិ ហ្គាបុង (Gabon) ដែលមានកីឡាករឆ្នើម Aubameyang, ស្លូវ៉ាគី (Hamsik) និងអារ៉ាប់រួម។

ក្រុមការពារជើងឯក(ថៃ) នឹងលេងជាមួយ ហ្គាបុង នៅថ្ងៃទី ២២ ខែមីនា ស្របពេលដែលក្រុម ស្លូវ៉ាគី និង អារ៉ាប់រួម ត្រូវប្រកួតគ្នានៅថ្ងៃដដែល។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមីនា វេលាម៉ោង ៧ៈ៣០ នាទីល្ងាច ខណៈដែលការប្រកួតដណ្តើមលេខ៣ នឹងប្រព្រឹត្តទៅនៅម៉ោង ៤ៈ៣០ រសៀល។

ក្រុមដែលត្រូវចូលរួមក្នុងព្រឹត្រិ្តការណ៍នេះ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលមានខ្សែប្រយុទ្ធលំដាប់ពិភពលោក ដូចជាកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal ខ្សែប្រយុទ្ធ Marek Hamsik របស់ក្លិប Napoli និងអតីតកីឡាករ Martin Skrtel របស់ ស្លូវ៉ាគី នឹងត្រូវបង្ហាញខ្លួននៅប្រទេសថៃ។

ទន្ទឹមនឹងនេះដែរអារ៉ាប់រួម នឹងដាក់កីឡាករខ្លាំងបំផុតរបស់ពួកគេដែលអាចធ្វើទៅបាន ដែលដឹកនាំដោយអតីតកីឡាករល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ រួមមាន Omar Abdulrahman និង Ahmed Khalil ។

ប៉ុន្តែម្ចាស់ផ្ទះថៃ ក៏មិនអន់ដែរ ព្រោះជាក្រុមការពារពានរង្វាន់នេះ នឹងបានកោះហៅអ្នកចាំទី Kawin Thamsatchanan (OH Leuven បែលហ្ស៊ិក) និងកីឡាករលេងនៅ J1 League ប្រទេសជប៉ុន Teerasil Dangda (Sanfrecce Hiroshima), Theerathon Bunmathan (Vissel Kobe) និង Chanathip Songkrasin (Consadole Sapporo) សម្រាប់ការប្រកួតនេះ៕

មតិយោបល់