កណ្តាលៈ ថ្ងៃអង្គារ៍ ៤កើត ខែ ចែត្រឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប្រភេទបែន ធុនធំបុកបង្កាន់ដៃស្ពាន បណ្តលឲ្យធ្លាក់អ្នកបើកបរពីលើស្ពានទៅក្រោមស្ពានរងរបួសធ្ងន់ នៅចំណុចលើស្ពានព្រែកក្តាមដៃបំបែកចុះទៅជើង ស្រុកស្រុកពញាឮ ខេត្តកណ្តាល។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទបែន ពាក់ស្លាកលេខ ភ្នំពេញ3B-0397 បើកបរលើស្ពានព្រែកក្តាមដោយ ឈ្មោះ ហ៊ុន ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិរោងម៉ាស៊ីនធំ ឃុំអន្លុងវែង ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់ បើកបរក្នុងទិសដៅពីកើតទៅលិច បត់ស្តាំលុះមកដល់ដៃស្ពានបំបែកបត់ទៅជើង(បត់ស្តាំ)បានបុករះបង្កាន់ដៃស្ពានហើយរបើកទ្វារខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរហក់ចេញពីក្នុងកាប៊ីនធ្លាក់ទៅក្រោមស្ពានរងរបួសធ្ងន់(បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។
ករណីនេះបណ្តាលមកពីអ្នកបើកបរ ធ្វេសប្រហែស មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
បច្ចុប្បន្ន សមត្តកិច្ចកំពុងបន្តនិតិវិធី៕
មតិយោបល់