Post News Media ព័ត៌មានកីឡា ទស្សនាវីដេអូហ...

ទស្សនាវីដេអូហាយឡាយ ជំនួបចុងក្រោយ កម្ពុជា ឈ្នះ ឡាវ ២ទល់១ មុនប៉ះគ្នាល្ងាចនេះ

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជា បានទទួលស្វាគមន៍ ជម្រើសជាតិឡាវ នាពហុកីឡដ្ឋានជាតិ ក្នុងពានរង្វាន់ AFF Suzuki Cup 2016 ដោយបញ្ចប់លទ្ធផលម្ចាស់ផ្ទះយកឈ្នះ ក្រុមភ្ញៀវ ២ទល់១ មុនមកជួបគ្នាម្តងទៀតនៅល្ងាចនេះ តែលក្ខណ:មិត្តភាព។

ក្នុងជ័យជម្នះនោះគ្រាប់បាល់របស់កម្ពុជា រកបានដោយកីឡាករ ឈិន​ ឈឿន នឹង ប្រាក់ មន្នីឧត្តម ម្នាក់មួយគ្រាប់ ។ សម្រាប់ជំនួបមិត្តភាពអន្តរជាតិ រវាង កម្ពុជា នឹង ឡាវ ថ្ងៃនេះ នឹងត្រូវធ្វើឡើងនាវេលាម៉ោង ៦ ល្ងាច នៅកីឡដ្ឋាន Lao National Stadium ទីក្រុងវៀងចន្ទន៍ ទឹកដីនៃប្រទេសឡាវ។