ព័ត៌មានជាតិ

រន្ទះបាញ់នៅស្រុកចិត្របុរី ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ និងស្ត្រីម្នាក់ទៀតរបួសស្រាល!

ក្រចេះ: មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ និងស្ត្រីម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្រែយាយម៉ាស ភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ករណីរន្ទះបាញ់នេះ បានបណ្តាលឲ្យឈ្មោះ ស្រួច ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ជឿន សៃ ភេទស្រី អាយុ ២៩ឆ្នាំម្នាក់ទៀតរងរបួសស្រាល។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់