ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវកម្លាំងនគរបាលល្បាតឃាត់បានភ្លាមៗ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧ និងផ្នែកនៃអធិការដ្ឋានខណ្ឌ ចេញល្បាតពួនស្ទាក់ឃ្លាំមើលបង្ការ បង្ក្រាបបទល្មើសលួចឆក់ ប្លន់ក្រុមក្មេងទំនើង តាមដងផ្លូវសាធារណៈ ដើម្បីការពារសុវត្ថិភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃាត់បានភ្លាមៗ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០២គ្រឿងជារបស់ជនសង្ស័យ ធ្វើសកម្មភាព និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងនគរបាល នៃអធិការខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់