ព័ត៌មានជាតិ

ស្តាយរថយន្ត! ស៊េរីទំនើបឡិចសុីស GS300 មួយគ្រឿង បុកបង្គោលភ្លើងពេញទំហឹង ខ្ទេចក្បាលខាងមុខ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿង បើកបុកបង្គោលភ្លើងបណ្តាលឲ្យប្រេះមួយដើម ចំណែករថយន្តបង្កវិញខូចខាតផ្នែកខាងមុខខាងស្តាំទៅមុខលែងរួច កាលពីវេលាម៉ោង១និង១០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦១ កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីសGS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-3299 បើកបរតាមបណ្តោយផ្លូវលេខ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលចង្កូតទៅបុកបង្គោលភ្លើង ថ្មតាមចិញ្ចើមផ្លូវបណ្តាលប្រេះមួយដើម។ ចំណែករថយន្តបែកយ៉ាន់កង់ខាងមុខខាងស្តាំទៅមុខលែងរួច និងបណ្តាលឲ្យអ្នកបើកបររបួសបែកមាត់ ហើយត្រូវបានរថយន្តមួយទៀតមានមកដល់ បានយកម្ចាស់រថយន្តបង្ក ឡើងជិះរថយន្តទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់