ព័ត៌មានកីឡា

PSG ឈ្នះពាន១បាត់

ក្រុមចំណាយលុយច្រើនមហាសាល កាលពីរដូវក្តៅកន្លងមក​ ថ្វីបើរបូតពាន Champion League ១ក៍ដោយតែក្រុមសេដ្ឋីបារាំងមួយនេះ បានឈ្នះពាន១ហើយក្នុងរដូវកាលនេះ ក្រោយពីយកឈ្នះក្រុម Monaco ៣-០ យប់មិញនេះ។

៣គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ចំនួន២គ្រាប់ដោយស៊ុតបាល់ ១១ម៉ែត្រ១គ្រាប់នៅនាទីទី៨ និង១គ្រាប់ទៀតនៅនាទីទី៨៥ ខណ:១គ្រាប់ទៀតរកបានដោយ Angel Di Maria នៅនាទីទី២១។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Paris Saint Germain ឈ្នះពាន France League Cup ៥ឆ្នាំជាប់គ្នាហើយ ដោយមិនមានក្រុមណាមួយអាច​ប្រជែងឈ្នះក្រុមជើងខ្លាំងមួយនេះឡើយ ចាប់តាំងពីក្លិបមួយនេះ បានចំណាយលុយច្រើនសន្ធឹកសន្ធាប់រួចមក។

ក្រៅពីពាន France League Cup នេះដែរ នៅសល់ពាន France League1 មួយទៀត ដែលក្រុម Paris Saint Germain កំពុងក្តោបក្តាប់ក្នុងដៃទៀត ដោយរំពឹងខ្ពស់ ក្នុងការដណ្តើមយកមកវិញ ក្រោយពី Monaco យកកាលពីរដូវកាលមុន។ ដូច្នេះហើយ ក្រុមសេដ្ឋីបារាំង Paris Saint Germain បានឈ្នះពាន ១នៅរដូវកាលនេះហើយ ដែលជាការឈ្នះ៥ឆ្នាំជាប់ៗគ្នា របស់ក្លិបបារាំងមួយនេះ ។

https://www.youtube.com/watch?v=hlz64vw-NQA

មតិយោបល់