ភ្នំពេញៈ ជនសង័្សយ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់កំពុងជិះម៉ូតូនិយាយទូរសព្ទ័បានសម្រេច តែត្រូវបានជនរងគ្រោះស្រែកចោរៗ ត្រូវបានប្រជាពលរដ្ឋឃើញហេតុកាណ៍នេះបានដេញចាប់បានហើយប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០២ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែសាលាសន្ធរម៉ុក តាមបណ្តោយផ្លូវលេខ១៣៨ កែងនិងម៉ៅសេទុង ក្នុងសង្កាត់ទេកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង័្សយទី១មានឈ្មោះ ឌុលសុខា លីដេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ។ និងទី២មានឈ្មោះ ឯក សុវណ្ណដន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម៣ ភូមិទ្រា សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ចំណែកជនគ្រោះមានឈ្មោះ ង៉ែត សុផានី។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះមួយគ្រឿងម៉ាកឆាលី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1-3591 បានជិះចេញពីផ្ទះបំណងទៅលេងបងប្អូននៅម្តុំផ្សារដើមគ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខជនសង័្សយ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-0293 បានជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូនសាវ៉េន ដែលរូបគាត់កំពុងតែនិយាយបានសម្រេច ហើយព្យាយាមបើករត់គេច តែត្រូវបានរូបគាត់ស្រែកថាចោរៗត្រូវបានប្រពលរដ្ឋលឺនិងឃើញហេតុការណ៍នេះបានដេញតាមនិងចាប់បាននៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។
បច្ចុប្បន្ន ជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់។ចំណែកទូរសព្ទ័សមត្ថកិច្ចប្រគល់ជូនម្ចាស់រងគ្រោះវិញ៕
មតិយោបល់