ឧត្តរមានជ័យ៖រថយន្តអីស៊ុយៗមួយបាំងកន្លះវ៉ាជែងគេឯងមកបុករថយន្តបាឡែនមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខដូចគ្នាក៏ប៉ុន្តែសំណាងល្អមិនមានរងរបួសឫគ្រោះថ្នាក់ដល់អាយុជីវិតនោះដែរ។ហេតុគ្រោះថ្នាក់ចរាចររវាងរថយន្តអីស៊ុយៗបុករថយន្តបាឡែននោះ. បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ៦៧បេ ស្ថិតនៅក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកវរៈសេនីយ៍ត្រី ហាស់ ហេង អធិការរងផ្នែកសណ្តាប់ធ្នាប់បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តអីស៊ុយៗបើកបរពីទិសខាងត្បូងមកជើងយ៉ាងលឿនបានវ៉ាជែងជាមួយរថយន្តមួយគ្រឿងទៀតបានមកបុករថយន្តបាឡែនដែលចតឈប់នៅនិងចិញ្ចើមផ្លូវយ៉ាងពេញទំហឹងតែម្តងទៅ។លោកវរៈសេនីយ៍ត្រី ហាស់ ហេង អធិការរងផ្នែកសណ្តាប់ធ្នាប់បានបន្តទៀតថា អ្នកបើកបររថយន្តបង្កហេតុនោះមានឈ្មោះគឹម ហួត ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិអូរបៃ តាប់ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបបើកបររថយន្តម៉ាកអីស៊ុយៗពណ៌ខៀវខ្ចីពាក់ស្លាកលេខភ្នំពេញ២E១៦៤២ រីឯអ្នករងគ្រោះឈ្មោះ ហយ រ៉ែន ភេទប្រុសអាយុ ៣៧ ឆ្នាំ បើកបររថយន្តបាឡែនគ្មានស្លាកលេខពណ៌ទឹកប្រាក់រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅពេលបច្ចុប្បន្នសមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ចរាចរស្រុកបានយករថយន្តទាំងពីរគ្រឿងនោះមករក្សាទុកនៅអធិការដ្ឋានននគរបាលស្រុកអន្លង់វែងរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់