ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់នៅផ្សារវាលរេញ ខេត្តព្រះសីហនុ។
ជាលទ្ធផលបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន និងត្រូវបានដកហូតដូចខាងក្រោម៖
១-ស្ករគ្រាប់ដូង ៥៨កញ្ចប់៖ ១៧.៤០kgs
២-កាហ្វេកញ្ចប់ ៦៨កញ្ចប់តូច៖ ១.០២kgs
៣-ទឹកស៊ីអ៊ីវ១ដបតូច៖ ០.៥kgs
៤-ម៉្សៅកូនក្មេង ៣កំប៉ុងតូច៖ ០.១០៥kgs។
សរុបទំនិញដែលបានដកហូតចំនួន ១៩.២០៥kgs យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីធ្វើការកំទេចចោលនៅពេលក្រោយ៕
មតិយោបល់