ព័ត៌មានជាតិ

ខ្មោចបុរសម្នាក់ មករកយុត្តិធម៌ដោយប្រាប់ថា ខ្លួនត្រូវគេរឹតកសម្លាប់ មិនមែនស្លាប់ដោយខ្យល់គរនោះទេ

ព្រះសីហនុៈរយៈពេល២ថ្ងៃបន្ទាប់ពីបុរសម្នាក់ឈ្មោះ ស៊ុង វុត្ថា មានអាយុ36ឆ្នាំមានប្រពន្ធឈ្មោះ ឈិត សូផល អាយុ30ឆ្នាំ មុខរបរលក់ដូរ ដែលតាមការអះអាងពីក្រុមគ្រួសារថា បានស្លាប់បង់ជីវិតដោយសារខ្យល់គកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុម22ភូមិ3សង្កាត់លេខ1ក្រុងព្រះសីហនុ ប៉ុន្តែក្រោយមក ក៏មកសណ្ឋិតចូលម្តាយមីងខ្លួនឯង ដោយប្រាប់ថា ខ្លួនត្រូវគេសម្លាប់ដោយរឹតក មិនមែនស្លាប់ដោយសារខ្យល់គនោះទេ។

ក្រោយដឹងថាស្លាប់ហើយ សាកសពត្រូវបានញាតិមិត្តនាំយកទៅបញ្ចុះនៅម្តុំវត្តលេ ីក្នុងសង្កាត់លេខ១ រំលងដល់ថ្ងៃទី១៩ ខែមិថុនានេះ ស្រាប់តែលេចចេញនូវដំណឹងដ៏រំជេីបរំជួលថា ជនរងគ្រោះមិនមែនស្លាប់ដោយសារខ្យល់គនោះទេគឺស្លាប់ដោយអំពេីឃាតកម្មពីមនុស្សមួយក្រុមរួមគ្នារឹតកសម្លាប់ជាមួយ និងការបញ្ជាក់ប្រាប់ពីឈ្មោះអ្នកពាក់ពន្ធ័តាមសម្តីដែលខ្មោចចូលមកនោះផងដែរ ហើយសមត្ថកិច្ចសុំរក្សាសិទ្ធិមិនទាន់បង្ហាញក្នុងដំណឹងនេះ។

ដំណឹងដ៏រំជេីបរំជួលដែលផ្អេីលដល់អ្នកស្រុកនៅក្បែរផ្ទះជនរងគ្រោះនេះ កេីតឡេីងក្រោយពីស្ត្រីម្នាក់ជាម្តាយមីងសាកសពឈ្មោះ យន់ ប៉ុក អាយុ40ឆ្នាំ ត្រូវបានខ្មោចបុរសដែលស្លាប់នោះ ចូលរូបដោយអះអាងថាខ្លួន (ខ្មោច)មិនមែនស្លាប់ដោយខ្យល់គនោះ និងស្នេីសុំឲ្យគាស់សាកសពពិនិត្យឡេីងវិញនៅរសៀលថ្ងៃនេះក្រុមគ្រួសារសាច់ញាតិខាងបុរសដែលស្លាប់នោះបានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហេីយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សុំឲ្យសមត្ថកិច្ចគាស់សាកសពមកពិនិត្យឡេីងវិញដេីម្បីរកការពិត៕

មតិយោបល់