កោះកុងៈ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០១៩ មានករណីជនបរទេរម្នាក់ ស្លាប់ក្នុងបន្ទប់ទឹក នៅចំណុចផ្ទះសំណាក់ភ្នំមាស ស្ថិតក្នុងភូមិ ២ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនរងគ្រោះមានឈ្មោះ Leihenseder Bruno Michael ភេទ ប្រុស អាយុ ៧២ ឆ្នាំ សញ្ជាតិ អាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C8R2Z689N ផុតកំណត់ថ្ងៃទី ១៣/៩/២០២៥ ទិដ្ឋាការលេខ TI 16975581 ផុតកំណត់ថ្ងៃទី ១០/៤/២០១៩ ចូលមកកម្ពុជាតាមច្រកចាំយាម ស្នាក់នៅផ្ទះសំណាក់ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៩ នៅបន្ទប់លេខ B 01 វេលាម៉ោង ៨ និង៣០នាទីព្រឹក។
តាមការត្រួតពិនិត្យ បានបញ្ជាក់ថា ៖ ជនរងគ្រោះស្លាប់ ដោយសារគាំបេះដូង ដួលក្នុងបន្ទប់ទឹក ។ បច្ចុប្បន្ន សពរងគ្រោះត្រូវបានស្ថានទូតមកទទួលយកទៅ ដើម្បីទំនាក់ទំនងទៅខាងសាច់ញាតិ៕
មតិយោបល់