ព័ត៌មានជាតិ

ទើបតែចេញពីគុក ពេលនេះចូលគុកវិញដដែល!

កំពង់ឆ្នាំងៈ ជនសង្ស័យម្នាក់ ទើបតែចេញពីគុក បានធ្វើសកម្មភាពកាប់អ្នកលក់ទឹកក្រឡុក នៅមុខបន្ទាយទាហ៊ានស្រុក ម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យ ឈ្មោះ ខេង ណៃហៀង ភេទប្រុស អាយុ ២៩ ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ រិន ពុទ្ធារិទ្ធិ ភេទស្រី អាយុ៣៦ឆ្នាំ ជាអ្នកលក់ទឹកក្រឡុកនៅមុខបន្ទាយទាហ៊ានស្រុក។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ប្រាក់ដុល្លារ , ប្រាក់រៀលខ្មែរ, កាំបិតចំនួន១ និងម៉ូតូ១ គ្រឿងផងដែរ៕

មតិយោបល់