ព័ត៌មានជាតិ

ណៃហតជិះលឿន បុករះកន្លែងលក់សាំងដប់ ឆេះផ្អើលពលរដ្ឋនិងសមត្ថកិច្ច!

​ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីមានបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូណៃហតលឿនបុកកន្លែងលក់សាំងដបនៅមុខផ្ទះលក់ចាប់ហួយមួយកន្លែង ដួលឆេះម៉ូតូ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយបាញ់ទឹកពន្លត់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះបានឲ្យម្ចាស់ម៉ូតូយកម៉ូតូទៅជួសជុលដោយខ្លួនឯង ដោយមិនបានទាមទារសំណងអ្វីនោះទេ៕

មតិយោបល់