ភ្នំពេញៈ នារីម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបបានសម្រេច បើករត់លឿនពេកទៅបុករថយន្តបណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងយ៉ាងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៣២០ កែងនិង១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់បានមានឈ្មោះ ពេជ្រ ចិត្តា អាយុ១៧ឆ្នាំ ភេទប្រុស មុខរបមិនពិតប្រាកដ ស្នាកនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
តាមសម្តីនារីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនដំបូងឡើយគាត់ បានចេញពីផ្សារកណ្តាលក្នុងគោលបំណងទៅផ្ទះនៅផ្លូវលេខ៣៥០ ខាងត្បូងគុកទួលស្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ដោយជិះម៉ូតូស្កុបពី ពណ៌ស តែម្នាក់ឯង លុះជិះមកដល់ផ្លូវ១១៣ កែងនិងផ្លូវ៣២០ ទិសដៅពីជើងទៅត្បូងស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង ម៉ាកហុងដាប៊ិត ទាំង២គ្រឿង ១ពណ៌ក្រហម និង១ទៀតពណ៌ខៀវមិនចាំស្លាកលេខ ជិះគ្នា១គ្រឿង២នាក់ៗ ក៏ធ្វើសកម្មភាពឆក់កាបូបដែលនារីរងគ្រោះស្ពាយចំហៀងឆក់បានសម្រេចបើក រត់តាមបណ្តោយផ្លូវ៣២០ទិសដៅពីកើតទៅលិច រូបគាត់ក៏ដេញតាមស្រែកថាចោៗជនសង្ស័យភ័យពេកបានបើកម៉ូតូយ៉ាងលឿនទៅប៉ះរថយន្តគេក៏ធ្លាក់ជនសង្ស័យម្នាក់ដែលជិះខាងក្រោយជាអ្នកឆក់ត្រូវបានប្រជាពលរដ្ឋស្វារគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពីកើតហេតុសមត្ថកិច្ចបានយកជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣និងឲ្យនារីរងគ្រោះមកដាក់ ពាក្យបណ្តឹងដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់និងប្រគល់កាបូបដែលមានខ្សែក ខ្សែដៃ ទូរសព្ទ និងលុយមួយចំនួនធំឲ្យទៅនារីរងគ្រោះវិញ៕
មតិយោបល់