ព័ត៌មានជាតិ

លោកយាយម្នាក់ ត្រឡប់មកពីការក្មួយ ត្រូវចោរឆក់កាបូបដួលបោកក្បាលស្លាប់!

តាកែវ: មានករណីលោកយាយម្នាក់ បានធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ក្រោយពីត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥៦នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៣២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧-៨ ភូមិតាមឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ធូ ម៉ៃ ភេទស្រី អាយុ៦៣ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ត្រូវបានចៅស្រីឌុបម៉ូតូ មកហូបការក្មួយនៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នៅចន្លោះម៉ោង៧យប់ ជនរងគ្រោះត្រូវចៅស្រី ឌុបម៉ូតូត្រឡប់មកផ្ទះវិញដល់ត្រង់ចំណុចកើតហេតុខាងលើ មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងស្របទិសគ្នាមិនបើកភ្លើង ធ្វើសកម្មភាពឆក់ដៃពីជនរងគ្រោះដែលគាត់ពាក់ក្នុងកន្លាក់ដៃខាងឆ្វេងបណ្តាលឲ្យគាត់ធ្លាក់ដួលបោកក្បាលទៅលើផ្លូវ កៅបែកក្បាលពីខាងក្រោយ បណ្ដាលឲ្យស្លាប់មួយរំពេចតែម្តង៕

មតិយោបល់