ព័ត៌មានជាតិ

សាំយ៉ុង ពន្លះម៉ូតូ១គ្រឿង របួសធ្ងន់ម្នាក់

ក្រចេះ: មានករណីគ្រោះថ្នាក់មួយ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង១០ នាទី លើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែតលេខ ៣៩៨- ៣៩៩ ត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-3337 ធ្វើដំណើរពីជើង ទៅទិសខាងត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូគ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ អើយ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិថ្មូន រស់នៅភូមិពាមប្រថា ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ របួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំពោះវត្ថុតាងវិញ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៏អូរគ្រៀង ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់