ព័ត៌មានជាតិ

ឃាត់ខ្លួនឪពុកចុងម្នាក់ ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនស្រី​ជា​អនីតិជន​ ​​

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ដោយ​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​លោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​យុត្តិធម៌​ នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​សំឡូត​ ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ ។​

ជនសង្ស័យមាន​ឈ្មោះ​ គឹ​ម​ ជិន​ឡេ​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ (​លើ​អនីតិជន​)​ ឈ្មោះ​ ធ​.​សន​ អាយុ​១៣​ឆ្នាំ​ ដែល​ត្រូវជា​កូនចុង​ កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២១​និង​០០​នាទី​ ។​

​ករណី​នេះ​ ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់