កាលពីពេលថ្មីនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូ ចុះហត្ថលេខាលើ MOU ស្តីពី «ការចងសម្ព័ន្ធមេត្រីភាព» រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ឆួយ ស៊ឺអាន (Chui Sai On) នាយកប្រតិបត្តិតំបន់រដ្ឋបាល តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងជម្រុញនូវកំណើនចំនួនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មជនជាតិចិន ព្រោះម៉ាកាវជាដែនដីសម្បូរភ្ញៀវទេសចរ និងវិនិយោគិន។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានស្នើសុំឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ កសិកម្ម អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅបង្កើននូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោង វិនិយោគ និងការតភ្ជាប់ជើងហោះហើរត្រង់រវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ មកកាន់ខេត្តសៀមរាប៕
មតិយោបល់