ព័ត៌មានកីឡា

Arsenal ឈ្នះ ខណៈ Chelsea បានត្រឹមស្មើ

ក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល​​ ៣-២ ខណ:ក្រុម តោខៀវ Chelsea វិញលេង​បានត្រឹមស្មើក្នុងដីខ្លួនឯង ១-១ ជាមួយក្រុម West Ham United ប៉ុណ្ណោះ។

Chelsea ហាក់ដូចជាធ្លាក់ទម្រង់លេងយ៉ាងខ្លាំង នាចុងរដូវកាលនេះ ដោយមិនអាច​រក ៣ពិន្ទុបានក្នុងដីខ្លួនឯង ក្នុងជំនួបជាមួយក្រុម West Ham United ឡើយ ដោយលេងបានត្រឹម ១-១ ដែលស៊ុតនាំមុខមុន ដោយខ្សែការពារ Azpilizueta នៅនាទីទី៣៦ តែត្រូវបានតាមស្មើមកវិញនៅនាទីទី៧៦ ដែលជាការស៊ុតរបស់កីឡាករ Javier Herandez ។

ក្រឡេកមើលក្រុមកាំភ្លើងធំ Arsenal ឯណោះវិញ ហាក់ធ្វើបានល្អជាង Chelsea ដោយអាចរកបាន ៣ពិន្ទុ ក្នុងសប្តាហ៍នេះ ដោយបំបាក់ក្រុម Southmpton ក្នងលទ្ធផល ៣-២ ខណ: ៣គ្រាប់របស់ Arsenal រកបានដោយ កីឡាករ Pierre-Emerick Aubameyang នៅនាទីទី២៨ និង២គ្រាប់ទៀតរកបានដោយ កីឡាករ Danny Welbeck នៅនាទីទី៣៨ និងនាទីទី៨១ ចំណែក ២គ្រាប់របស់ក្រុម Southampton វិញ រកបានដោយ កីឡាករ Shane Long នៅនាទីទី១៧ និង​កីឡាករ Charlie Austin នៅនាទីទី៧៣។

តាមរយ:លទ្ធផលនេះដែរ ថ្វីដ្បិតតែ​ក្រុម Chelsea នៅតែរក្សាតំណែងលេខ៥ក្នុងតារាង Premier League មែន តែតោខៀវ នៅបារម្ភច្រើនព្រោះថា Arsenal បានរំកិលពិន្ទុមកកាន់តែកៀកហើយ ដោយចាញ់ត្រឹម ៣ពិន្ទុប៉ុណ្ណោះ ពោល Chelsea មាន ៥៧ពិន្ទុ ចំណែក Arsenal វិញ មាន ៥៤ពិន្ទុ។

ដូច្នេះហើយ រវាងក្រុម Chelsea និង Arsenal ស្រួលមិនស្រួល មានក្រុមណាមួយ ដែលរបូតពានអឺរ៉ុបនៅរដូវកាលក្រោយ ជាក់ជា​មិនខាន។

https://www.youtube.com/watch?v=pyoBBLZTK98

https://www.youtube.com/watch?v=G4oH45Cza_A

មតិយោបល់