Post News Media ព័ត៌មានជាតិ គ្មានអ្នកណាដឹ...

គ្មានអ្នកណាដឹងមុន!.. នៅសុខៗស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់ ខ្ទេចផ្ទះ១ខ្នងនៅខេត្តរតនគិរី

រតនគិរី: មានករណីខ្យល់កន្ត្រាក់ បានបោកបក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ១ខ្នង រងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នៅចំណុចភូមិប៉ក់ពោ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី.

សូមបញ្ជាក់ថា ករណីខ្យល់កន្រ្ដាក់នេះបានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នងផ្នែកខាងលើដំបូលទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ សល់ វ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករ ស្ថិតនៅភូមិកើតហេតុខាងលើ៕

Loading...