ព័ត៌មានជាតិ

សាកសពបុរសម្នាក់ ត្រូវគេប្រទះឃើញអណ្ដែតតាមទឹកសមុទ្រ

កោះកុង: ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹក កាលពីវេលាម៉ោង ១០ និង៣០ នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅលចំណុចផែកោះស្មាច់ស្ថិតក្នុងភូមិ ឃុំកោះស្តេច ស្រុកគិរីសាគរ។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍កោះស្តេច ពេទ្យមណ្ឌលសុខភាពស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការពិនិត្យឃើញថា សពជាមនុស្សប្រុស គ្មានអាវ ស្លៀកខោរខ្លី ពណ៌ខ្មៅ មានសភាព ហើមរលួយស្អុយ ពុំស្គាល់អត្តសញ្ញាណទ្បើយ។

តាមការសន្និដ្ឋានសពជាកម្មករទូកអណ្តែត មកពីសមុទ្រប្រទេសក្រៅ ហើយបច្ចុប្បន្ន សពត្រូវបានយក ទៅកប់នៅក្បែរទីតាំងនោះ (លើកោះស្មាច់)៕

មតិយោបល់