ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក អគ្គិភ័យឆេះផ្ទះប្រជាប្រពលរដ្ឋ នៅខណ្ឌ​ពោធិ៍​សែន​ជ័យ

ភ្នំពេញ: ករណីទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ឆេះ​បន្ទប់​ជួល បណ្ដាលឲ្យ​ផ្អើល​ប្រជាពលរដ្ឋ និងសម្ថិតកិច្ចប្រចាំមូលដ្ឋាន ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ​៧​និង​២០នាទី​ព្រឹកថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ម្ចាស់​បន្ទប់​ជួលឈ្មោះ រស់ សុ​កុ​ល​ដា ភេទប្រុស អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆាន់ យិ​ត អាយុ​៤៦​ឆ្នាំ អ្នក​ទាំ​២​នាក់​ ជា​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង និង​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អ្នក​ជួល​ផ្ទះ។ ចំណែក​ម្ចាស់ផ្ទះ​​ឈ្មោះ ប៊ុ​ន វណ្ណៈ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុន​ពេល​កើតហេតុ​ម្ចាស់​បន្ទប់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ​បាន​បិទទ្វារ​ចាក់សោរ​ចោល និង​បាន​នាំ​គ្នា​ទៅ​ធ្វើការ​បាត់​អស់។ ក្រោយមក​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ឡើង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បាញ់​ទឹក និង​យក​បំពង់​ពន្លត់អគ្គិភ័យ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ។ ខណៈ​ដែល​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​៤​គ្រឿង​ចេញ​អន្តរាគមន៍ ប៉ុន្តែ​មិន​បាន​បាញ់​ទឹក​ទេ ព្រោះ​ប្រជាពលរដ្ឋ​ពន្លត់​រលត់​មុន​ទៅ​ហើយ ។

អគ្គិភ័យនេះ បណ្ដាល​ឲ្យ​ឆេះ​អស់​ទូរ​ទស្ស​១​គ្រឿង ​រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត៕

មតិយោបល់