កំពតៈ មានករណីស្ត្រីវ័យចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួន សារ៉ន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកកន្សែងស្បៃស ចងកភ្ជាប់ទៅនឹងរ៉តផ្ទះខាងលើ ដើម្បីបញ្ចប់ជីវិតតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានចុះទៅពិនិត្យជាក់ស្ដែង ឃើញថាសពរងគ្រោះ ពិតជាបានធ្វើអត្ដឃាត ដោយចងកប្រាកដម៉ែន។
ចំណែកមូលហេតុ បណ្តាលមកពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងមានជំងឺផ្លូវចិត្ដខឹងកូនចំណាកស្រុកទៅប្រទេសថៃបាត់ ពុំបានទទួលដឹងដំណឹងអ្វីសោះ៕


មតិយោបល់