ព័ត៌មានកីឡា

ក្រសួងការពារជាតិ លុត វេស្ទើមភ្នំពេញ ៨ទល់០ ខណៈ រឹុង ប៊ុនហៀង រកបាន Hat-trick

ក្រុមបាល់ទាត់ ក្រសួងការពារជាតិ ហៅកាត់ ទ័ព បានយកឈ្នះក្រុម វេស្ទើនភ្នំពេញ ដោយលទ្ធផលចាស់ដៃ ៨ទល់០ នាជំនួបសប្តាហ៍ទី៤ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ កាលពីម្សិលមិញ លើពហុកីឡដ្ឋានជាតិ។

គ្រាប់បាល់បញ្ចូលទីយ៉ាងច្រើននេះរកបានដោយកីឡាករ OKAWA ២ គ្រាប់នៅនាទីទី ​៣ នឹង ៥២ ស្របពេលដែលប្រធានក្រុម រឹុង ប៊ុនហៀង រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទី ៧, ៣៩ នឹង ៨៣ ហើយកីឡាករ MATSUMOTO, ណារ៉ុង កក្កដា នឹង កាន់ ពិសាល រកបានម្នាក់មួយគ្រាប់។

ឆ្លងកាត់ការប្រកួត ៤ សប្តាហ៍កន្លងមកនេះ ទ័ព កំពុងស្ថិតនៅលេខ ៣ ខណ:ដែល វេស្ទើនភ្នំពេញ នៅបាតតារាង ក្នុងចំណោម ១២ ក្រុម នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ៕

មតិយោបល់