សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣ និង ១០រសៀល មានករណីអគ្គិភ័យឆេះកន្លែងបោកអ៊ុតមួយកន្លែង នៅក្រុមទី៣ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
ម្ចាស់ផ្ទះឈ្មោះ ព្រំ ភាព ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ/ឃុំខាងលើ។ ហើយបានជួលផ្ទះទៅឲ្យជនជាតិចិន ដើម្បីប្រកបអាជីវកម្មបោកគក់ និងធ្វើតៅហ៊ូលក់។
មូលហេតុ៖ បណ្តាលមកពីផ្កាភ្លើង ចេញពីបំពង់បង្ហុយផ្សែងខាងលើ ហើយធ្លាក់ចុះមកលើដំបូលស្បូវខាងក្រោមបណ្តាលឲ្យឆេះ ពន្លត់មិនទាន់ ។
សម្ភារៈខូចខាត៖
-ឆេះខ្ចមទំហំ ៤ម៉ែត្រx៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ ឆេះទាំងស្រុង
-ឆេះរោងធ្វើតៅហ៊ូ ទំហំ៤ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ទាបផ្ទាល់ដី ។
-ឆេះស្តុបម្សៅសាប៊ូបោកគក់ អស់មួយចំនួនធំ
-សម្ភារៈប្រើប្រាស់មួយចំនួនទៀតផង ក្រៅពីនេះគឺពុំបណ្តាលឲ្យរាលដាលទៀតទេ៕
មតិយោបល់