ព័ត៌មានជាតិ

លួចលុយប្អូនថ្លៃ១២៥០ដុល្លារ ប្តឹងប៉ូលិសវាយខ្នោះ!

តាកែវៈ នៅវេលាម៉ោង២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ចំណុចផ្ទះឈ្មោះ កង សាវី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម មានជនសង្ស័យម្នាក់ឈ្មោះ ឯម ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ បានលួចឡើងទៅលើផ្ទះឈ្មោះកង សាវី លួចយកលុយពីក្នុងកាបូបបានប្រាក់ចំនួន១២៥០ដុល្លារ រួចគេចខ្លួនបាត់។ លុះព្រឹកឡើងទើបម្ចាស់ដឹងក៏តាមចាប់ឈ្មោះឯម ហឿន ដកបានលុយចំនួន៣០០ដុល្លារវិញ ចំណែកឈ្មោះឯម ហឿនប្រគល់ជូនសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

បញ្ជាក់៖ ឯម ហឿននឹងឈ្មោះកង សាវី(ជាបងថ្លៃប្អូនថ្លៃ)
ផ្ទះជិតគ្នា។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់