ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបែកកង់ បានឈប់ប្តូរកង់ ត្រូវម៉ូតូមួយគ្រឿងជិះគ្នា២នាក់ប្តីប្រពន្ធ បុកស្លាប់ទាំង២នាក់យ៉ាងរន្ធត់។
េហតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៥ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថាដំបូងឡើយ គេឃើញរថយន្តមួយគ្រឿង ប្រភេទបែនដឹកដី ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3259 បានបែកកង់រួចបានឈប់រថយន្តដើម្បីប្តូរកង់ ដោយមិនបានដាក់សញ្ញាបង្ហាញនោះទេ ពេលនោះក៏មានម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9781 ឌុបគ្នា២នាក់ប្តីប្រពន្ធ មកបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង៕
មតិយោបល់