ព័ត៌មានជាតិ

ស្រវឹងទាស់ពាក្យសម្តីជាមួយប្រពន្ធ! យកចំបើងដាក់លើប្រពន្ធដុតឆេះ របួសធ្ងន់!

សៀមរាប: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សាក្នុងគ្រួសារ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ឡិញ ឡាយ (ជាប្តី)បានស្រវឹងស្រាទំនាស់ពាក្យសម្តីនិងប្រពន្ធឈ្មោះ រ.ហ. ភេទស្រី អាយុ៥៣ឆ្នាំ នៅផ្ទះជុំគ្នា មុខរបរកសិករ បានធ្វើសកម្មភាព យកចំបើង១អោបទៅដាក់លើប្រពន្ធ រួចយកភ្លើងដុតឆេះចំបើងឆេះលើប្រពន្ធ ខណ:កំពុងដេកអង្រឹងក្រណាត់សំនាញ់នៅក្រោមផ្ទះរបស់ខ្លួន បណ្តាលឲ្យរងរបួសឆេះរលាកជើងដៃធ្ងន់ បានបញ្ជូនទៅសង្គ្រោះពេទ្យបង្អែកខេត្ត។

មូលហេតុ ប្តីប្រពន្ធផឹកស្រាស្រវឹងដូចគ្នា ទាស់ពាក្យសម្តី។

ក្រោយពេលកើតហេតុផ្នែកជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតកសាងសំណុំរឿងតាមនីតិវិធី និងបានរាយការណ៍ទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឲ្យអនុវត្តតាមនីតិវិធីឃាត់ខ្លួនជនសង្ស័យតាមការរាយការណ៍សម្របសម្រួលពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕

មតិយោបល់