ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ប្រធានផ្សារឡាក់គីពេទ្យចិន និងតាមផ្ទះលក់ទំនិញម្តុំផ្សារពេទ្យចិនចំនួន ៨ទីតាំង ខណ្ឌចំការមន ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើតេស្តបឋមទៅលើទំនិញ ដែលសង្ស័យមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច រកនូវសារធាតុគីមីហាមឃាត់ តែជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ៕
មតិយោបល់